គ្រឿងផ្សំ៖
១. ទឹកតែឆុងយករសជាតិចាស់បន្តិច កន្លះកែវ
២. ផ្លែផាសសិន (passion) ២ផ្លែ (ដាក់ទាំងគ្រាប់ ឬ ច្រោះយកតែទឹក)
៣. ត្រសក់ ១០ចំណិតស្ដើងៗល្មម
៤. ស្ករស ២ ទៅ ៣ស្លាបព្រា តាមការចូលចិត្ត
៥. ជីអង្កាម ៥សន្លឹក
៦. ទឹកកក
របៀបធ្វើ៖
១. យកត្រសក់៦ចំណិត មកជ្រុំជាមួយទឹកតែ និងជីអង្កាម៣សន្លឹក រួចច្រោះយកកាកចោល។ បន្ទាប់មកយកទឹកតែដែលច្រោះរួចមកលាយជាមួយនឹងស្ករស កូរឲ្យរលាយរួចចាក់ចូលក្នុងកែវទឹកកកដែលរាយត្រសក់៤ចំណិតទៀតដើម្បីលំអ និងថែមជីអង្កាម២សន្លឹកពីលើជាការស្រេច៕
Advertisements