Category Archives: Food

ជើងមាន់បំពងចេកខ្ចី



គ្រឿងផ្សំមានដូចជា៖

១. ជើងមាន់១០

២. ចេកខ្ចី២ផ្លែ

៣. ម្សៅស៊ុប

៤. ម្ទេសក្រៀមម៉ត់

៥. ទឹកត្រី

៦. ស្ករស

៧. ប៊ីចេង

៨. ស្លឹកក្រូចសើច

៩. ប្រេងឆាសម្រាប់បំពង


របៀបធ្វើ៖

១. ចេកខ្ចី ហាន់ជាបន្ទះស្ដើងៗ រួចយកទៅបំពងអោយស្រួយ​ ស្រង់ដាក់ចានទុក

២. ស្លឹកក្រូចសើច បំពងអោយស្រួយ រួចស្រង់ទុកមួយឡែក

៣. ជើងមាន់ ត្រូវកាប់ជាពីរ ហើយយកមកបំពងអោយស្រួយនិងក្រៀមបន្តិច ស្រង់ចេញទុកមួយអន្លើសិន

៤. យកចេកខ្ចី ស្លឹកក្រូចសើច និងជើងមានចាក់ចូលក្នុងខ្ទះ ដាក់ម្សៅស៊ុប ម្ទេសក្រៀមម៉ត់ ស្ករស ប៊ីចេង រួចបើកភ្លើងតិចល្មម ទើបចាក់ទឹកត្រីចូល និងឆាច្របល់ចូលគ្នាអោយសព្វ ជាការស្រេច។ ចំណាំ៖ មិនដាក់ប្រេងឆាចូលឆាទេ។

img_7760

Advertisements

មាន់ដុតទឹកដូង


img_7627

គ្រឿងផ្សំមានដូចជា៖

១. មាន់មួយក្បាល ២. គល់ស្លឹកគ្រៃ​៣គល់​ ៣.​ រំដេង១ដុំតូច ៤. ស្លឹកក្រូចសើច ៥សន្លឹក ៥. ទឹកដូងក្រអូបមួយផ្លែ ៦. ប្រេងឆា ៧. ប្រេងខ្យង ៨. ទឹកត្រី ៩. អំបិល ១០. ស្ករត្នោតឬស្ករស ១១. ប៊ីចេង (មិនបាច់ដាក់ក៏បានបើយើងប្រើស្ករត្នោត គ្រួសារខ្ញុំគឺមិនប្រើប៊ីចេងទេ)។

របៀបធ្វើ៖

១. ប្រឡាក់មាន់ជាមួយ អំបិល ទឹកត្រី ប្រេងខ្យង ប៊ីចេង ស្ករត្នោតឬស្ករស លៃរសជាតិអោយល្មមតាមចំណូលចិត្ត រួចផ្អាប់ទុកចំនួន១៥-២០នាទី

២.​ រៀបគល់ស្លឹកគ្រៃនិងរំដេង​ (ដំបន្តិចអោយចេញជាតិនិងឈ្ងុយល្អ) ស្លឹកក្រូចសើច ដាក់ចូលក្នុងខ្ទះ ឬឆ្នាំង ចាក់ប្រេងឆាចូលបន្តិច យកមាន់ដែលប្រឡាក់ហើយដាក់ពីលើ រួចបើកភ្លើង ចាក់ទឹកដូងចូល ដាំរហូតដល់ពុះ ទើបបន្ថយភ្លើងតិចៗដើម្បីរំងាស់អោយរីងទឹកចូលជាតិបានល្អ បន្ទាប់មកត្រូវឧស្សាហ៍ប្រែសាច់មាន់ដើម្បីកុំឲ្យខ្លោច និងមានឡើងពណ៌ក្រហមល្អ ជាការស្រេច។