ជ្រក់បំពេញរាជ្យ ឬកំពីងរាជ្យ តែ១៥នាទីប៉ុណ្ណោះ



បើ លោក អ្នក ចង់ បាន ជ្រក់ បំពេញ រាជ្យ មក ទទួល ទាន គឺ មិន មាន អ្វីពិបាក នោះ ទេ ចំណាយ ពេលត្រឹម៥នាទី សម្រាប់ ធ្វើ និង រង់ចាំ ត្រឹមតែ ១០-១៥ នាទី លោក អ្នក នឹង បាន បំពេញ រាជ្យ ជ្រក់ ដែល មានរសជាតិឆ្ងាញ់ទាន់ចិត្តចង់ភ្លាមៗ។

សូមចុចវិឌីអូខាងក្រោម ដើម្បីមើលពីរបៀបធ្វើ៖

Advertisements

ទាអាំងអំបិលម្ទេស



គ្រឿងផ្សំមានដូចជា៖

១. ទាមួយក្បាល ទម្ងន់ប្រហែល១គីឡូកន្លះ

២. ខ្ទឹមស ៦កំពឹស

៣. អំបិល ១ស្លាបព្រាបាយ

៤. ស្ករស២ស្លាបព្រាបាយ

៥. ម្ទេស ១០គ្រាប់ (តិច ឬច្រើន អាចលៃតាមចំណូលចិត្ត)

៦. ប៊ីចេង ១ចុងស្លាបព្រាកាហ្វេ


របៀបធ្វើ៖

យកអំបិល ខ្ទឹមស មេ្ទស ស្ករស​ ប៊ីចេង មកបុកបញ្ចូលគ្នាឱ្យម៉ដ្ឋ រួចយកទាដែលកាប់ជា២ចំហៀង ដាក់ចូលប្រឡាក់អោយសព្វ ទុក៣០នាទី។​ ៣០នាទីក្រោយយកទាដែលប្រឡាក់រួចនេះ ទៅផ្អាប់ទុកក្នុងទូរទឹកកក មួយយប់ ទើបសាច់ទាមិនសូវស្វិត និងចូលជាតិល្អ អាចអាំងទទួលទានបាន។

ជើងមាន់បំពងអំបិលម្ទេស



គ្រឿងផ្សំមានដូចជា៖

១. ជើងមាន់​ ១គីឡូ

២. ម្សៅស៊ុប១ស្លាបព្រាបាយ

៣. ម្ទេសក្រៀមម៉ត់ (ដាក់តាមចំណូលចិត្ត)

៤. ខ្ទឹមស​៣កំពឹស។


របៀបធ្វើ៖

យកជើងមាន់ដែលកាប់ក្រចកចេញ មកប្រឡាក់ជាមួយម្សៅស៊ុប ម្ទេសក្រៀមម៉ត់ និងខ្ទឹមស​ (គ្រាន់តែដំបន្តិចបានហើយ) រួចផ្អាប់ទុក១០នាទីរួចជាស្រេច។ លោកអ្នកអាចយកទៅបំពង ឬអាំងក៏បានតាមចំណូលចិត្ត។

ជើងមាន់បំពងអំបិលម្ទេស

ជ្រក់ក្ដាមប្រៃ



គ្រឿងផ្សំមានដូចជា៖

១. ក្ដាមប្រៃចំនួន៥

២. ខ្ទឹមស៤កំពឹស 

៣. ម្ទេស៧គ្រាប់ (តិច ឬច្រើនតាមចំណូលចិត្ត)

៤. ក្រូចឆ្មារ

៥. ជីនាងវង

៦. ស្លឹកខ្ទឹម

៧. ទឹកត្រី

៨. ស្ករស


របៀបធ្វើ៖

១. ចិញ្រ្ចាំខ្ទឹមសឲ្យល្អិតល្មម

២. ហាន់ម្ទេស ជីនាងវង និងស្លឹកខ្ទឹមជាចំណិតៗ

៣. យកក្ដាមដែលបករួច មកច្របល់ចូលគ្នាជាមួយ ខ្ទឹមស ម្ទេស ជីនាងវង ស្លឹកខ្ទឹម ស្ករស ទឹកក្រូចឆ្មារ និង ទឹកត្រីបន្តិច ឲ្យសព្វភ្លក់មើលតាមចំណូលចិត្តជាការស្រេច។ 

This slideshow requires JavaScript.

កំពឹសដុតអំបិល



គ្រឿងផ្សំមានដូចជា៖

១.កំពឹសពូជធំៗ(កាន់តែធំរឹតតែល្អ) ១គីឡូ

២.អំបឹល១ស្លាបព្រាកាហ្វេ

៣.ប៊ីចេង


របៀបធ្វើ៖

យកកំពឹសដាក់ក្នុងឆ្នាំង រួចដាក់អំបិល និងប៊ីចេង រោយពីលើបិតគំរបថ្នាំងហើយទើបបើកភ្លើងឲ្យខ្លាំង ត្រូវលើកឆ្នាំងនឹងក្រឡុករាល់១នាទីម្ដង ដើម្បីឲ្យចូលជាតិសព្វ ប្រហែល៥នាទីបើកគំរបមើល បើឃើញឡើងពណ៌ក្រហមព្រឿងៗឆ្អិនហើយ ស្រង់ដាក់ចានជាការស្រេច។ ចំណាំ៖ មិនចាំបាច់ចាក់ទឹកចូលទេពេលដុត ព្រោះនឹងមានទឹកចេញពីកំពឹសស្រាប់ហើយ។

ជើងមាន់បំពងចេកខ្ចី



គ្រឿងផ្សំមានដូចជា៖

១. ជើងមាន់១០

២. ចេកខ្ចី២ផ្លែ

៣. ម្សៅស៊ុប

៤. ម្ទេសក្រៀមម៉ត់

៥. ទឹកត្រី

៦. ស្ករស

៧. ប៊ីចេង

៨. ស្លឹកក្រូចសើច

៩. ប្រេងឆាសម្រាប់បំពង


របៀបធ្វើ៖

១. ចេកខ្ចី ហាន់ជាបន្ទះស្ដើងៗ រួចយកទៅបំពងអោយស្រួយ​ ស្រង់ដាក់ចានទុក

២. ស្លឹកក្រូចសើច បំពងអោយស្រួយ រួចស្រង់ទុកមួយឡែក

៣. ជើងមាន់ ត្រូវកាប់ជាពីរ ហើយយកមកបំពងអោយស្រួយនិងក្រៀមបន្តិច ស្រង់ចេញទុកមួយអន្លើសិន

៤. យកចេកខ្ចី ស្លឹកក្រូចសើច និងជើងមានចាក់ចូលក្នុងខ្ទះ ដាក់ម្សៅស៊ុប ម្ទេសក្រៀមម៉ត់ ស្ករស ប៊ីចេង រួចបើកភ្លើងតិចល្មម ទើបចាក់ទឹកត្រីចូល និងឆាច្របល់ចូលគ្នាអោយសព្វ ជាការស្រេច។ ចំណាំ៖ មិនដាក់ប្រេងឆាចូលឆាទេ។

img_7760

មាន់ដុតទឹកដូង


img_7627

គ្រឿងផ្សំមានដូចជា៖

១. មាន់មួយក្បាល ២. គល់ស្លឹកគ្រៃ​៣គល់​ ៣.​ រំដេង១ដុំតូច ៤. ស្លឹកក្រូចសើច ៥សន្លឹក ៥. ទឹកដូងក្រអូបមួយផ្លែ ៦. ប្រេងឆា ៧. ប្រេងខ្យង ៨. ទឹកត្រី ៩. អំបិល ១០. ស្ករត្នោតឬស្ករស ១១. ប៊ីចេង (មិនបាច់ដាក់ក៏បានបើយើងប្រើស្ករត្នោត គ្រួសារខ្ញុំគឺមិនប្រើប៊ីចេងទេ)។

របៀបធ្វើ៖

១. ប្រឡាក់មាន់ជាមួយ អំបិល ទឹកត្រី ប្រេងខ្យង ប៊ីចេង ស្ករត្នោតឬស្ករស លៃរសជាតិអោយល្មមតាមចំណូលចិត្ត រួចផ្អាប់ទុកចំនួន១៥-២០នាទី

២.​ រៀបគល់ស្លឹកគ្រៃនិងរំដេង​ (ដំបន្តិចអោយចេញជាតិនិងឈ្ងុយល្អ) ស្លឹកក្រូចសើច ដាក់ចូលក្នុងខ្ទះ ឬឆ្នាំង ចាក់ប្រេងឆាចូលបន្តិច យកមាន់ដែលប្រឡាក់ហើយដាក់ពីលើ រួចបើកភ្លើង ចាក់ទឹកដូងចូល ដាំរហូតដល់ពុះ ទើបបន្ថយភ្លើងតិចៗដើម្បីរំងាស់អោយរីងទឹកចូលជាតិបានល្អ បន្ទាប់មកត្រូវឧស្សាហ៍ប្រែសាច់មាន់ដើម្បីកុំឲ្យខ្លោច និងមានឡើងពណ៌ក្រហមល្អ ជាការស្រេច។

Your Best Site for your home experience

Advertisements