Tag Archives: crab

ក្ដាមថ្មអប់មីសួ


គ្រឿងផ្សំ៖

១. ក្ដាមថ្ម

២. មីសួ

៣. ស្រាស ៣ស្លាបព្រាបាយ

៤.​ ទឹកត្រី ១ស្លាបព្រាបាយ

៥. ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

៦. ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ

៧. ទឹកប្រេងខ្យង ២ស្លាបព្រាបាយ

៨. ស្ករស ១ស្លាបព្រាបាយ

៩. ប្រេងឆា ៣ស្លាបព្រាបាយ

១០. ខ្ទឹមស ១០កំពឹស ហាន់ជាចំណិតរាងក្រាស់ៗបន្តិច

១១. ខ្ញី ហាន់ជាបន្ទះស្ដើងល្មម១០ចំណិត

១២. អំបិល ១ស្លាបព្រាបាយ

១៣. ម្រេច​ ១ស្លាបព្រាបាយ

១៤. ស្លឹកខ្លឹម ៤ដើម កាត់ជាកង់ៗប្រវែងប្រហែល១ថ្នាំងម្រាមដៃ

របៀបធ្វើ៖

១. យកមីសួទៅត្រាំទឹក ២០នាទី រួចស្រង់ចេញច្រោះអោយអស់ទឹកទុកមួយឡែក។

២. លាយស្រាស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកប្រេងខ្យង ស្ករស ចូលគ្នាអោយសព្វ

៣. ចាក់ប្រេងឆាចូលខ្ទះដែលក្ដៅ រួចដាក់ខ្ទឹមស៥កំពឹស និងខ្ញី៥ចំណិត ចូលលីងអោយឡើងឈ្ងុយ និងរាងក្រៀមបន្តិច ចាក់មីសួ ទឹកគ្រឿងផ្សំដែលបានលាយរួចពីខាងលើ និងទឹកស៊ុបឬទឹក៤០០មីលីលីត្រ ចូលហើយច្របល់ឆាអោយសព្វ ទើបចាក់ដាក់ក្នុងឆ្នាំងដី។​

៤. ចាក់ប្រេងឆាចូលខ្ទះដែលក្ដៅ រួចដាក់ខ្ទឹមស៥កំពឹស និងខ្ញី៥ចំណិតចូលលីងអោយឡើងឈ្ងុយ និងរាងក្រៀមបន្តិច ចាក់ក្ដាមថ្មចូល រួចដាក់អំបិល និងម្រេច ព្រមទាំងស្រាស​១ស្លាបព្រាបាយរួចឆាត្រឡប់អោយចូលជាតិបន្តិច យកទៅចាក់ចូលក្នុងឆ្នាំងដីពីលើមីសួ រោយស្លឹកខ្លឹម បន្ទាប់មកគ្របគំរបឆ្នាំងដី ចម្អិនចំនួន២០នាទី ចុងក្រោយរោយជីវ៉ាន់ស៊ុយពីលើជាការស្រេច​ ៕

Advertisements

ក្ដាមសេះអាំងអំបឹលម្ទេស


គ្រឿងផ្សំមានដូចជា៖

១. ក្ដាមសេះ

២. ខ្ទឹមស

៣. ម្សៅស៊ុប

៤. ស្ករស

៥. ម្ទេស

របៀបធ្វើ៖

១. បកក្ដាម រួចកាប់ជា២ ហើយយកស្រកីវាចេញលាងទឹកឲ្យស្អាតទុកមួយអន្លើ

២. បុកខ្ទឹមស ម្ទេស ស្ករស និងម្សៅស៊ុបចូលគ្នា

៣. យកក្ដាមមកប្រឡាក់ជាមួយគ្រឿងផ្សំដែលបានបុករួច ហើយដាក់អាំងជាការស្រេច។

ជ្រក់ក្ដាមប្រៃ



គ្រឿងផ្សំមានដូចជា៖

១. ក្ដាមប្រៃចំនួន៥

២. ខ្ទឹមស៤កំពឹស 

៣. ម្ទេស៧គ្រាប់ (តិច ឬច្រើនតាមចំណូលចិត្ត)

៤. ក្រូចឆ្មារ

៥. ជីនាងវង

៦. ស្លឹកខ្ទឹម

៧. ទឹកត្រី

៨. ស្ករស


របៀបធ្វើ៖

១. ចិញ្រ្ចាំខ្ទឹមសឲ្យល្អិតល្មម

២. ហាន់ម្ទេស ជីនាងវង និងស្លឹកខ្ទឹមជាចំណិតៗ

៣. យកក្ដាមដែលបករួច មកច្របល់ចូលគ្នាជាមួយ ខ្ទឹមស ម្ទេស ជីនាងវង ស្លឹកខ្ទឹម ស្ករស ទឹកក្រូចឆ្មារ និង ទឹកត្រីបន្តិច ឲ្យសព្វភ្លក់មើលតាមចំណូលចិត្តជាការស្រេច។ 

This slideshow requires JavaScript.